ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរសព្ទ័បានសម្រេចរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង័្សយម្នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់ កំពុងជិះម៉ូតូរ៉ឺម៉កកង់បីបានសម្រេច តែជនរងគ្រោះស្រែកចោរៗ ត្រូវបានប្រជាពលរដ្ឋឃើញហេតុកាណ៍នេះ បានដេញចាប់បានវាយទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច ។

ហេយុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតស្តុបទេព្វផន តាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

ជនសង័្សយ័មានឈ្មោះ មាស កុសល ភេទប្រុស អាយុ២១ឆ្នាំ មុរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តស្វាយរៀង។ ចំណែកជនគ្រោះមានឈ្មោះ កងវិសាល ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខគ្រូបង្រៀន ស្នាក់នៅសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានចប់ម៉ោងបង្រៀននៅសាលាវិទ្យាលយ័សុីសុវត្ថិ ហើយបានហៅម៉ូតូរ៉ឺម៉កកង់មួយគ្រឿងជិះបំណងត្រឡប់ទៅផ្ទះក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង័្សយម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សង់ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2460 បានជិះមកពីក្រោយហើយបានធ្វើកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនអេសសេវ៉េន ដែលរូបគាត់កំពុងតែនិយាយបានសម្រេច ហើយព្យាយាមបើករត់គេច តែត្រូវបានរូបគាត់ស្រែកថា ចោរៗត្រូវបានប្រពលរដ្ឋលឺ និងឃើញហេតុការណ៍នេះបានដេញតាមនិងចាប់បាននៅក្បែរកន្លែងកើតហេតុហើយត្រូវ បានស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ។

បច្ចុប្បន្ន ជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់កាទៅតាមច្បាប់ ។ ចំណែកទូរសព្ទ័ សមត្ថកិច្ចប្រគល់ជូនម្ចាស់រងគ្រោះវិញ ៕ សុខាសែនជ័យ

 


ចែករំលែក៖