ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក FUSO បត់ឆ្លងផ្លូវបុកម៉ូតូរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចអោយដឹងតាមរបាយការណ៍ថា កាលពីម៉ោង​ជិត៧​យប់ ​ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៤​ ចំណុចខាងមុខក្រុមហ៊ុនប៊េតុងជីបម៉ុង ស្ថិតក្នុង ភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយកើតឡើង​ រវាងរថយន្តម៉ាក FUSO លេខ ក.1863 ភព3 មានទិសដៅចេញពីក្រុងព្រះសីហនុ (អ្នកបើកបររត់គេចខ្លួន​)​ លុះមកដល់ចំណុចកើត​ បានបត់ឆ្លងផ្លូវ ក៍បានបុកប៉ះជាមួយ​ ម៉ូតូ​ ០១គ្រឿង ម៉ាក​ Honda C-125 ពណ៌ខ្មៅលេខ ព្រៃវែង 1K-7313 មានទិសដៅផ្ទុយគ្នា អ្នកបើកបរម៉ូតូ ឈ្មោះ ហុិច ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ កម្មករសំណង់​ ស្នាក់នៅ​ ភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ​ ​មានអ្នករួមដំណើរ ០២នាក់ ៖

១-ឈ្មោះ ជីម លីណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ។

២-ឈ្មោះ អ៊ូច ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង៣នាក់។

ចំពោះវត្ថុតាង រថយន្ត​ និងម៉ូតូ នគរបាលចរាចរណ៍​ យក​រក្សាទុកនៅការិយាល័យ​ នគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖