ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១២ខ្នងរងការខូចខាតយ៉ាងដំណំ ដោយសារខ្យល់ព្យុះកន្រ្តាក់បោកបក់។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះសម្បែងរបួសប្រជាពលរដ្ឋទាំងចំនួន ១២ខ្នងដែលរងការខូចខាតដោយសារខ្យល់កន្រ្តាក់ សុទ្ធសឹងរបើកដំបូល និងជញ្ជាំង ក្នុងនោះមានចំនួន ០៤ខ្នងខូចខាតដំបូលទាំងស្រុងតែម្តង ប៉ុន្តែទោះជាយ៉ាងណាក្តីករណីនេះ ពុំមានបង្កឲ្យមានមនុស្សរងរបួសនោះទេ។
ប្រភពខាងលើបន្តទៀតថា ក្រោយកើតហេតុអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន បានចុះស្រង់ព័ត៌មាន និងបានធ្វើកំណត់ហេតុត្រឹមត្រូវដើម្បីជូនថ្នាក់លើរួចរាល់អស់ហើយដែរ៕ ប៉ឹម ពិន