ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រគល់អាវុធ២ដើមផ្សេងគ្នាឲ្យនគរបាលរក្សាទុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែងយកអាវុធចំនួន ០២ដើមមកប្រគល់ឲ្យនគរបាល ដើម្បីរក្សាទុកជាបណ្ណោះអាសន្នខណៈពួកគាត់រើសបានពីក្នុងព្រៃ។

នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤៥នាទី ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ភួង ភឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានចូលទៅក្នុងព្រៃភ្នំដើម្បីរកឈើបានប្រទះអាវុធចំនួន ០១ដើម ក៍បានរាយការណ៍ជូនអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន និងយកមកប្រគល់ឲ្យដើម្បីរក្សាទុក អាវុធនោះធុនអាកាស្វាយ មានលេខ9464 គុណភាពមាន70%។

ដោយឡែក៖ នគរបាលស្រុកវាលវែងវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង១ និង១២នាទី រសៀលថ្ងៃខែឆ្នាំដដែល មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ជុំ ឆាយ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានយកអាវុធចំនួន ០១ដើមមកប្រគល់ឲ្យសមត្តកិច្ចនគរបាល ដើម្បីរក្សាទុកជាបណ្ណោះអាសន្នផងដែរ ហើយអាវុធយកមកប្រគល់ឲ្យនោះធុនកែច្នៃ(ឆ្នុក)៕ ប៉ឹម ពិន


ចែករំលែក៖