ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងៗលេងភ្លើងនៅក្រោមផ្ទះមិនប្រយ័ត្នរាលឆេះផ្ទះអស់មួយខ្នងគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ផ្ទះទំហំ៥ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ និង១០នាទី ។

ម្ចាស់ផ្ទះឈ្មោះម្ចាស់ឈ្មោះ ចយ ហ៊ន់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅចំណុចភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយទទួលព័ត៌មានភ្លាម ថាមានអគ្គិភ័យឆេះផ្ទះប្រជាពល រដ្ឋ១ខ្នង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្ត បានចាត់បញ្ជាមកជំនាញរថយន្តនគរបាលពន្លត់អគ្គិភ័យចំនួន០៣គ្រឿង (ខេត្ត០២គ្រឿង ស្រុក០១គ្រឿង) ចេញជួយអន្តរាគមន៍ទាន់ពេលធ្វើឲ្យភ្លើងបានរលត់មិនឆេះរាលដាលបន្តដល់ផ្ទះអ្នកក្បែរខាង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ រថយន្ត។

លោកបន្តថា មូលហេតុផ្តើមឲ្យកើតមានអគ្គិភ័យនេះឡើង គឺដោយមានក្មេងៗលេងភ្លើងនៅក្រោមផ្ទះ ខណៈម្ចាស់មិនបាននៅផ្ទះ ៕ វណ្ណៈ


ចែករំលែក៖