ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះក្នុងបុរីសាន់វ៉េផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះក្នុងបុរីសាន់វ៉េបង្កការភ្ញាក់ផ្អើលម៉ោងឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះM61 ក្រុម៥ ភូមិ១ ផ្លូវ៣៣៧(បុរីសាន់វេ) បឹងកក់២ ខណ្ឌទួលគោក ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពួកគាត់កំពុងសម្រាក់នៅជាន់ទី២ ស្រាប់តែធំក្លិនឈ្ងៀមផ្សែង ពេលនោះគាត់ ក៏បានចុះមកមើល ស្រាប់តែងងឹតពោរពេញដោយផ្សែង ពេលនោះពួកគាត់ ក៏បានទម្លុះទ្វារចេញមកក្រៅ ស្រែកឲ្យអ្នកជិតខាងជួយ និងខលហៅសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់់ជាច្រើន តែមិនអាចគ្រប់គ្រងបាន ។ មួយសន្ទុះក្រោយ ទើបមានរថយន្តស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៥គ្រឿង ដោយប្រើប្រាស់អស់ចំនួន៣គ្រឿង និងបំពង់ពន្លត់១៥បំពង់ ធំ២បំពង់ ទើបអាចគ្រប់គ្រងបានទាំងស្រុង ។

សមត្ថកិច្ចបានឲ្យដឹងថា ការខូចខាតឆេះបន្ទប់ទទួលភ្ញៀវ និងចង្ក្រានបាយ ខូចខាតទាំងស្រុង ។

ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ពុំមានមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖