ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាកលវិទ្យាល័យក្រចេះ» នៅខេត្តក្រចេះ

ចែករំលែក៖

 

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «សាកលវិទ្យាល័យក្រចេះ» នៅខេត្តក្រចេះ។

សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាពី សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ បូកជាមួយការឧបត្ថម្ភជាហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ។

ជាជំហានដំបូង សាកលវិទ្យាល័យនឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលផ្នែកកសិកម្ម (ក្សេត្រវិទ្យា វិទ្យាសាស្រ្តសត្វ បសុពេទ្យ និងមច្ឆវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសាបរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថាជាផ្នែកមួយលើកកម្ពស់នៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការបណ្តុះបណ្តាលនៅក្នុង សាកលវិទ្យាល័យនេះគឺមានគ្រប់ថ្នាក់ និងកម្រិតចាប់ពីបរិញ្ញាបត្ររង បច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិតផងដែរពេលអនាគត ៕

វីដេអ៖ ហ្វេសប៊ុកសម្តេចតេជោ

 

 

 

 


ចែករំលែក៖