ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់ទូរស័ព្ទយីហោ Jet black store នៅផ្លូវកម្ពុជាក្រោម កំពុងតែបោកប្រាស់អតិថិជន លក់ទូរស័ព្ទជាប់កូដឲ្យអតិថិជនថាជារបស់ Original

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ហាងលក់ទូរស័ព្ទដៃ យីហោ Jet black store គ្មានការទទួលខុសត្រូវ ចំពោះអតិថិជន ដែលទិញទូរស័ព្ទដៃ ថ្មី(គាស់កែស) ១គ្រឿង ដោយអះអាងថា ជារបស់ថ្មី original សម្រាប់ប្រើនៅប្រទេសកម្ពុជា តែកុហកអតិថិជនដោយលក់ទូរស័ព្ទសម្រាប់ប្រើនៅប្រទេសអាមេរិកទៅវិញ(ជាប់ឡក់កូដ ប្រទេស មិនអាចដាក់ស៉ីម ប្រើនៅប្រទេសកម្ពុជាបានទេ)។

តាមប្រភពព័ត៌មានពីអតិថិជនឈ្មោះ ទឹម រតនា ភេទប្រុស អាយុជាង២០ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៧ ប្អូនប្រុសបានទៅទិញទូរស័ព្ទដៃទំនើប១គ្រឿង ម៉ាកiPhone 7plus rose gold តម្លៃ៧២០$ នៅហាងលក់ទូរស័ព្ទដៃយីហោ Jet black store ដែលមានទីតាំងនៅ តាមណ្ដោយមហាវិថីកម្ពុជាក្រោម ផ្ទះលេខ៧៣១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈប្រើរហូតមកដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ ទូរស័ព្ទកំពុងតែប្រើដូចសព្វដងស្រាប់តែទូរស័ព្ទបានគាំង (លោតជាប់កូដប្រទេសតែម្ដង មិនអាចដាក់ស៉ីមប្រើប្រាស់បានឡើយ) ក៏បានយកទូរស័ព្ទដៃទៅអោយម្ចាស់ហាងលក់ទូរស័ព្ទដៃ យីហោ Jet black store(ហាងដែលទិញ) ពេលទៅដល់ម្ចាស់ហាងបានអោយទុកទូរស័ព្ទនៅកន្លែងគេសិន ដើម្បីអោយជាងធ្វើតេសមើលថាកើតអ្វីអោយច្បាស់។ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ម្ចាស់ទូរស័ព្ទបានទៅសួរនាំ អំពីទូរស័ព្ទរបស់ខ្លួនដែលជាប់គាំងប្រើមិនកើត ថាយ៉ាងមិចទៅហើយ ភ្លាមនោះម្ចាស់ហាងបានប្រាប់មកវិញថា ទូរស័ព្ទនេះខូចហើយធ្វើអត់កើតទេ។

ប្អូនប្រុស ទឹម រតនា បានបន្តទៀតថា ខ្លួនជាអតិថិជនដែលបាន ទិញទូរស័ព្ទដៃមួយគ្រឿងពីម្ចាស់ហាងលក់ទូរស័ព្ទដៃយីហោ Jet black store ហើយម្ចាស់ហាងគ្មានភាពទទួលខុសត្រូវនោះទេ តែបើប្អូនប្រើទូរស័ព្ទនោះ បណ្ដាលឲ្យ ខូចអេក្រង់ ឬ ធ្លាក់ខូចវិញប្អូនប្រុសព្រមទទួលស្គាល់ថាប្អូនជាអ្នកខុស តែរឿងនេះ ទូរស័ព្ទកំពុងតែប្រើសុខៗស្រាប់តែទូរស័ព្ទគាំង( ជាប់lock codeប្រទេស)ប្រើមិនកើតតែម្តង ហើយម្ចាស់ហាងបែរឆ្លើយយករួចខ្លួនថា ទូរស័ព្ទខូចហើយធ្វើមិនកើតទេ នេះសបញ្ជាក់ឲ្យឃើញថា ម្ចាស់កំពុងតែបោកប្រាស់អតិថិជនហើយ ដោយពេលភ្ញៀវមកទិញទូរស័ព្ទនៅហាងរបស់ខ្លួនបានប្រាប់ថាជារបស់ original និងមានចេញវិក័យបត្រធានាត្រឹមត្រូវ តែដល់ទូរស័ព្ទរបស់អតិថិជនខូច មិនទទួលខុសត្រូវទៅវិញ ។

សូមបញ្ជាក់ផងដែរ ម្ចាស់ហាង យីហោ Jet black store លក់ដូរទូរស័ព្ទដៃ កុហកបោកប្រាស់ អតិថិជន របស់ជាប់lock code ដោះរួច នាំយកមកលក់នៅប្រទេសកម្ពុជា ថាជារបស់ Original សម្រាប់ប្រើនៅប្រទេសកម្ពុជា។

ជាចុងក្រោយ អតិថិជនដែលជាអ្នករងគ្រោះ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចុះត្រួតពិនិត្យ ទីតាំងហាងលក់ទូរស័ព្ទដៃខាងលើនេះផង ថាតើការនាំផលិតផលទូរស័ព្ទទាំងអស់នេះ មានការបង់ពន្ធត្រឹមត្រូវឬយ៉ាងណា? ។

ដោយឡែកម្ចាស់ហាងលក់ទូរស័ព្ទដៃខាងលើនេះ ភ្នាក់ងារកាសែតនគរវត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់ហាងបាននោះទេ ៕ស តារា


ចែករំលែក៖