ខេត្តព្រះសីហនុ៖ លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ជិត៨គីឡូក្រាម នៅទីលានកីឡាដ្ឋានខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។
លោកស្រីចាត សូរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុថ្លែងថា គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះរួមមាន ថ្នាំញៀនម៉ាទឹកកក ចំនួន4630,42 ក្រាម ថ្នាំញៀនយ៉ាម៉ាគ្រាប់ចំនួន 2861,68 ក្រាមនិងកញ្ឆាក្រៀម ចំនួន 110,62 ក្រាម និងថានេះជាការដុតបំផ្លាញគ្រឿងញៀនរួមគ្នាចំនួន០៦ខេត្ត ក្នុងនោះមាន ខេត្តព្រះសីហនុ .ខេត្តតាកែវ. ខេត្តកំពត.ខេត្តកែប.ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង តាមអំណាចសាលក្រម សាលដីកានិងសេចក្តីសម្រេចរបស់សាលាដំបូងខេត្ត។
នៅក្នុងសន្ទរកថា របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានយកវេទិកានេះ ផ្ញើជាសារទៅកាន់ពលរដ្ឋគ្រប់រូបឲ្យចៀសឆ្ងាយពីគ្រឿងញៀន ៕ ឆ្លាម សមុទ្រ