ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី នៅចំណុចឆ្នេរសុខាក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ គេបានប្រទះឃើញសាកសព បុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អណ្តែត ទឹក។

សាកសពមានស្លៀកខោខូវប៊យ ពណ៌ខៀវ ជើងវែង អត់អាវ និងគ្មានឯកសារអ្វីជាប់នឹងខ្លួនឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា ឆ្លងតាមការធ្វើកោសល្សវិច័យ របស់ការិយាល័យនគរបាលបច្ចេកទេស និងខាងពេទ្យ បង្ហាញថា នៅលើដងខ្លួនសាកសព គ្មានស្លាកស្នាម ។ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយលង់ទឹកសមុទ្រ ។

សាកសពបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីស្វែងរកអត្តសញ្ញាណ និងសាច់ញាតិជនរគ្រោះ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖