ខេត្តកោះកុង៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសាំង និងរថយន្តLUXES 470 នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ។
សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត LUXES 470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញលុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តដឹកប្រេង បណ្ដាលឲ្យផ្ទះឆេះរថយន្តទាំងពីរគ្រឿង ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សនៅក្នុងរថយន្ត LUXES មិនទាន់ដឹងចំនួន និង រងរបួសមនុស្សចំនួន០២នាក់ អ្នកបើកបរ និងអ្នករួមដំណើរលើរថយន្តប្រេង ។
ចំណែករថយន្ត LUXES ឆេះខូចខាតទាំងស្រុង និងរថយន្ត ប្រេង ឆេះខូចខាត 70ភាគរយ ។
របាយការណ៍បានបញ្ជាក់ថា ទី១៖ ជនរងគ្រោះដែលជាអ្នកបើកបរ ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត, ទី២៖ ឈ្មោះ យ៉ា ភេទប្រុស, ទី៣៖ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ ឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើ