ខេត្តកំពង់ធំ ៖ ព្រៃឈើតំបន់អង់តែនជាព្រៃប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំនិងមានផ្ទៃដីទំហំប្រមាណ៣១.៤១៦ហិកតាដែលស្ថិតក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើក្រយារ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីងគឺស្រុកសន្ទុក និង ស្រុកសណ្តាន់ ខេត្តកំពង់ធំកំពុងរងការ កាប់បំផ្លាញយ៉ាងរង្គាល ។
បច្ចុប្បន្នតំបន់ព្រៃឈើអង់តែននេះគ្រប់គ្រងដោយក្រសួងបរិស្ថានបានរងការកាប់បំផ្លិចបំផ្លាញពីសំណាក់បងប្អូនប្រជាពល រដ្ឋមួយចំនួនដោយមានឈ្មួញនៅពីក្រោយជាអ្នកចាំទិញយកដីធ្លី និងផ្តល់ហិរញ្ញវត្ថុ ព្រមទាំងមានការឃុបឃិតជាមួយមន្ត្រី មានអំណាចនៅពីក្រោយខ្នងខ្លះទៀតដែលរង់ចាំទទួលទិញនៅពេលណាដែលគេកាប់ រានបាននិងដុតបំផ្លាញរួច ។
ចំណែកចំណុចដែលកំពុងតែកាប់បំផ្លិចបំផ្លាញខ្លាំងជាងគេស្ថិតនៅពីខាងក្រោយសាលាសំណាក់របស់លោក ងួន ញិល ទាំង២កន្លែងក្នុងតំបន់ព្រៃអង់តែននេះតែម្តង។
យោងតាមឯកសារបានបង្ហាញថា ព្រៃអង់តែនជាព្រៃគម្រោងដែលរាជរដ្ឋាភិបាលជប៉ុនក្រោមកិច្ចសហការជាមួយរាជរដ្ឋា ភិបាលកម្ពុជាបានបង្កើតជាស្ថានីយអង្កេត ស្រាវជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជម្រាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង ហើយក៏បានបង្កើតសហគមន៍សហការគ្នាជាមួយអាជ្ញាធរ និងខាងជំនាញរដ្ឋបាលព្រៃឈើ ឲ្យចុះល្បាតក្នុងម៉ូតូ១គ្រឿង២០ដុល្លារក្នុងថ្ងៃនិងមានប្រាក់ខែជាង១០០ដុល្លារ ទៅ ២០០ដុល្លារក្នុង១ខែទៀត ។
ចំពោះព្រៃឈើសហគមន៍អង់តែនកំពុងតែរៀបចំអនុក្រឹត្យគម្រោងរេតបូកកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បណ្តាលមកពីការរេចរិលព្រៃឈើ។ ចំណែកករណី ចូលកាប់រានដីព្រៃនោះយើងកម្រ និង ឃើញចាប់បានជនសង្ស័យណាស់ ។
ចំណែកប្រជាពលរដ្ឋនាំគ្នានិយាយរិះ គន់ថា ព្រៃអង់តែនបើនៅតែបន្តកាប់បំផ្លាញ មិនទទួលខុសត្រូវតទៅទៀតព្រៃឈើដែលនៅសេសសល់ច្បាស់ជារលាយគ្មានសល់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តាមានវិធានការផងដើម្បីការពារព្រៃអង់តែនដែលនៅដែលនៅសេសសល់ ៕ ហេង សូរិយា