ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនៅតែឃាត់ម៉ូតូ និងរថយន្ត ដែលបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧និង០០នាទី ដល់ម៉ោង២២និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្នុងការអនុវត្តច្បាប់ចរាចរណ៍គោលដៅបញ្ច្រាស់ទិសខាងលើនេះ ជាក់ស្តែងជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន១៣ គ្រឿងរួមមាន៖ ១- ម៉ូតូចំនួន០៩ គ្រឿង ; ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០៣ គ្រឿង ; ៣- រថយន្ត ០១ គ្រឿង ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ ស តារា


ចែករំលែក៖