ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញប្រឆាំងគ្រឿងបង្រ្កាបមុខសញ្ញាចែកចាយ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក វរសេនីយ៍ត្រី ញឹុក សុគា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាចបង្រ្កាបមុខសញ្ញាចែកចាយ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាម្នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់នគរបាលស្រុកក្រគរជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ឆេង សំអូន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់(ជាកន្លែងឃាត់ខ្លួន)។

ក្នុងរបាយការណ៍បន្តថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងបានដកហូតនូវវត្ថុតាងមួយចំនួនផងដែររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់តូច និងទុយយោថង់ប៉្លាស្ទីកសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុផ្សេងៗមួយចំនួន រួមទាំងលុយចំនួន ១៥០,០០០រៀល។

របាយការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យរួមវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរាបចំសំណំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖