ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មាន បានទម្លាយថា លោកវរសេនីយ៍ឯក ង៉ែត ព្រឿងកំពុងប្រឆាំង នឹងបទបញ្ជាសម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បើកច្រករបៀងខុសច្បាប់ នាំ ពលករ និងទំនិញគេចពន្ធឆ្លងដែន ដោយ ខុសច្បាប់ ។
ប្រភពព័ត៌មានដដែលបានបន្ដថា លោកវរសេនីយ៍ឯក ង៉ែត ព្រឿង មិនគិត ពីសុវត្ថិភាព ពលករចំណាកស្រុក និង លោកគិតតែពីប្រមូលលុយដាក់ ហោប៉ៅ នឹងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ។ លោកវរសេនីយ៍ឯក ង៉ែត ព្រឿងបានបើកច្រករបៀង អនុញ្ញាតឲ្យ ពលករខ្មែរ លួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់មិនខ្លាចពលករជួបនឹង ការដេញចាប់ ពីសមត្ថកិច្ចថៃនោះទេ និង ខ្លះទៀត បើករថយន្តរត់គេច ជួបនិង ឧបទ្ទវហេតុផ្សេងៗ ហើយបានចាប់បញ្ជូន មកកម្ពុជាវិញ ក្នុង១ថ្ងៃៗ មិនក្រោមពី២០០ នាក់ទៅ២៥០នាក់ ឬអាចលើសពីនេះទៅ ទៀត។
សូមបញ្ជាក់ថា ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យគ្រប់គ្រងដោយ លោកវរសេនីយ៍ ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥ តំបន់ អភិវឌ្ឍន៍ភ្នំឆត្របានបើកដៃឲ្យកូនចៅ របស់ខ្លួនឃុបឃិតគ្នាជាមួយមេខ្យល់ នាំពលករ និងទំនិញគេចពន្ធឆ្លងដែន ដោយខុសច្បាប់មានទាំងរថយន្តសេរី ទំនើប ថែមទាំងមានរថយន្តតាក់ស៊ី ក្នុង នោះក៏មានមន្ត្រីរាជការបានចូលទៅដឹក ។
សូមរំលឹកថា កន្លងមក សម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ច្រករបៀង ទាំងអស់ ត្រូវតែបិទ មិនឲ្យបើកនោះឡើយ ព្រោះនាំឲ្យខាតបង់ ដល់ថវិកាជាតិយ៉ាង ច្រើនផងដែរ ។
ពាក់ព័ន្ធព័ត៌មាននេះ ភ្នាក់ងារកាសែត នគរវត្ត មិនអាចសុំការបំភ្លឺពី លោកវរសេនីយ៍ឯក ង៉ែត ព្រឿង បាននៅឡើយទេ យើងនិងរងចាំការបកស្រាយគ្រប់ពេល ដើម្បីទទួលបានភាពយុត្ដិធម៌៕ នរិន្ទ្រ