ព័ត៌មានទាន់ហេតុការណ៍៖

ពលករ២នាក់បានស្លាប់ និងជាង១០នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ចែករំលែក៖

ប៉ោយប៉ែត៖ សពពលករខ្មែរម្នាក់បានបញ្ជូន មកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតកាលពីរវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ដើម្បីសាងនៅក្នុងវត្តបាលិលេយ្យ និងដឹកបន្តទៅធ្វើបុណ្យនៅ ស្រុកកំណើតក្នុងខេត្តព្រៃវែង ។ ចំណែកសពម្នាក់ទៀតរួមទាំងពលករប្រុស ស្រីជាង១០នាក់ នៅសម្រាកក្នុងមន្ទីរពេទ្យក្នុងខេត្តឈុនបូរី(ថៃ) ។

បុរសម្នាក់មានឈ្មោះ ចេក អាយុ២៤ឆ្នាំ រស់នៅភូមិគ្រឺល ឃុំព្រែករំដេង ស្រុកមេសាងខេត្តព្រៃវែងនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ប្រទេសថៃអះអាងថា សពរងគ្រោះត្រូវជាសាច់ញ្ញាតិឈ្មោះដុង គ្រាក់ ភេទ្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជាមួយ ។

បុរសរួបនោះបន្តថា ចំណែកសពម្នាក់ទៀតគាត់មិនស្គាល់អត្តញ្ញាណឡើយ តែត្រូវបងប្អូនយកមក ស្រុកកំណើតតាមច្រកតំបន់ផ្សេង រីឯពលករប្រុសស្រី រងរបួសធ្ងន់ស្រាលជាង១០នាក់ទៀត ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃនោះកំពុងតែសម្រាកនៅមន្ទីរពេទ្យពីក្នុងខេត្តប្រាជីបូរី(ថៃ) ។ ហើយក្រុមពលករ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះត្រូវមេខ្សល់នាំចេញទៅធ្វើការ ជាកម្មករគេនៅប្រទេសថៃ ក្នុងខេត្តឈុនបូរី តាមច្រករបៀងមួយកន្លែងក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយជិះរថយន្តរបស់ថៃចេញពីព្រំដែននៅម៉ោង១២យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ។

ក្រុមពលករប្រុសស្រីដែលឆ្លងដែននោះជិះរថយន្តម៉ាកវីហ្គោមួយបាំងកន្លះពណ៌ខ្មៅមិនស្គាល់ស្លាក់លេខ ពលករដែលជិះទៅជាមួយខ្លួនមានចំនួន២៤នាក់ដោយអ្នកជិះរថយន្តខាងក្រោយ ១២នាក់គេគ្រប់តង់កៅស៊ូខ្មៅពីលើចំណែកអ្នកជិះក្នុងកាប៊ីនជាមួយតៃកុងរថយន្តចំនួន១២នាក់ដែរ ។

នៅក្នុងការធ្វើដំណើរដោយមានល្បឿនលឿន ម្យ៉ាងអ្នក បើកបររថយន្តមានភាពស្រវឹង លុះធ្វើដំណើរបានប្រហែល២ម៉ោងចូលដល់ខេត្តឆាក់ឆឺនសៅ(ថៃ)ស្រាប់តែជួបតម្រួតថៃដែលពួនស្ទាក់នៅក្នុងព្រៃហៅឲ្យម្ចាស់រថយន្តឈប់ តែមិនឈប់នៅតែបន្តដំណើរទៅមុខទៀតស្របពេលនោះ តម្រួតថៃបានជិះរថយន្តប្រដេញតាមបាញ់ពីក្រោយចំនួនពីគ្រាប់ដើម្បីឲ្យអ្នកបើកបររថយន្តឈប់ តែតៃកុងរថយន្តដែលជាជនជាតិថៃនៅតែមិនព្រមឈប់ ក៏សមត្ថកិច្ចថៃបាញ់មួយគ្រាប់ទៀតត្រូវចំកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំបណ្ដាលឲ្យរថយន្តរ៉េចង្កូត ក្រប់ឡាប់ចំនួន២ត្រលបធ្វើឲ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាលជាង១០នាក់ និងស្លាប់១នាក់នៅកន្លែងកើតហេតុ ។

ចំណែកពលករប្រុស ស្រីជាង១០នាក់រួមទាំងសពរងគ្រោះត្រូវបានសមត្ថកិច្ចថៃដឺកទៅសង្គ្រោះនៅមន្ទីរណេទ្យចំនួន២ក្នុងខេត្តប្រាជីនបូរីចំណែកសពរងគ្រោះខាងលើបានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីដឹកទៅសង្គ្រោះ ៕ វណ្ណា


ចែករំលែក៖