ខេត្តសៀមរាប៖នៅវេលាម៉ោង ១៧ និង ៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ អគ្គិភ័យឆេះ ផ្ទះវីឡាឈើ របស់ជនជាតិឥណ្ឌូនេស៊ី ស្ថិតនៅ តារាងវាយកូនគោល (អង្គរហ្គោល រីសត) ត្រូវ ជាថៅកែ រស់នៅភូមិ កើតហេតុខាងលើដែលមានទីតាំងស្ថិតនៅក្នុងក្រុមទី ៤ ភូមិ រកាធំ សង្កាត់ស្រង៉ែ ក្រុង/ខេត្ត សៀមរាប ។
តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ករណីអគ្គិភ័យឆេះ ផ្ទះវីឡាឈើ ដែលមានទំហំ ៩ម x ១០ម របស់ ឈ្មោះ ហូ ឡិច ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី ស្ថិតនៅ តារាងវាយកូនគោល ត្រូវ ជាថៅកែ (អង្គរហ្គោល រីសត) រស់នៅភូមិ កើតហេតុខាងលើ ។ ដោយមាន មានការចូលរួម ជួយសង្គ្រោះ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនែស្នងការនគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត និង រថយន្តអង្គភាព បេតិកភ័ណ្ឌ ចំនួន១២គ្រឿង ក្នុងនោះរថយន្ត ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៥គ្រឿង ប្រើទឹកអស់ ៣៥ឡាន កងរាជអាវុទ្ធហត្ថ ៦គ្រឿង ប្រើទឹកអស់ ៥ឡាន នគរបាលបេតិភណ្ឌ័ ១គ្រឿង ប្រើទឹកអស់ ១០ឡាន ។
មូលហេតុ ការសន្និដ្ឋានករណីឆេះផ្ទះនេះគឺបណ្តាមកពីរន្ទះបាញ់ឆេះនៅវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី៣ខែឧសភា ត្រូវបានរថយន្តពន្លត់របស់សមត្ថកិច្ចចម្រុះ មកជួយពន្លត់បានទាន់ពេលវេលានិងរលត់ទៅវិញទាំងស្រុង នៅម៉ោង៧និង១៣នាទី យប់ ។ ចំណែកឯ សំភារៈនៅក្នុងផ្ទះបណ្តាលឱ្យមានការខូចខាតទាំងស្រុងតែពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សជីវិតឡើយ ។
សូមបញ្ជាក់ផងដែរថា ផ្ទះវិឡា ឈើ របស់ថៅកែ ជនជាតិឥណ្ឌូនេស៊ី នោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លាផងដែរ ៕ ប៊ុនរិទ្ធី