ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង នៅឃុំចំនួន២ក្នុងស្រុកពួក ត្រូវខ្យល់កន្ត្រាក់បោកបក់ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង កាលពីវេលាម៉ោង១៦ និង០០ នាទី ល្ងាចថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ បណ្ដាលឲ្យរបើកដំបូលផ្ទះ ។
តាមប្រភពពីសមត្ថកិច្ចស្រុកពួកបានប្រាប់ថា ក្នុងហេតុការគ្រោះបាតុភូ ធម្មជាតិ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ក្នុងនោះស្ថិតនៅចំណុច ភូមិ ដូនស្វាឃុំសំរោងយា ស្ថិតក្នុងស្រុកពួក របើកដំបូលផ្ទះចំនួន ១ ខ្នង ដែលមាន៖ ទំហំ ៧ម៉ែត្រx៦ម៉ែត្រ ជញ្ចាំង ស្លឹក ដំបូលប្រក់សង្ក័សី ជើងសសរ ១ម៉ែត្រ ដែលមាន ម្ចាស់ឈ្មោះ ម៉ាន់ ហូន ភេទ ប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ ធ្វើស្រែរស់នៅភូមិកើតហេតុខាងលើ និងឃុំពួក ស្រុកពួក កើតហេតុនៅក្នុងភូមិចំបក់ហែ របើកដំបូលផ្ទះចំនួន ០៣ ខ្នង ក្នុងនោះមាន ដំបូលសង្ក័សីចំនួន ០២ ខ្នង និង របើកដំបូល ក្បើង ០១ ខ្នង ។
សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍គ្រោះបាតុភូ ធម្មជាតិ នោះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ៕ ប៊ុនរិទ្ធី