ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្រវឹងស្រាចុះដោះមងបណ្ដាលឲ្យលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ​៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាចុះដោះមង ត្រូវគេប្រទះឃើញ លង់ទឹកស្លាប់ កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃព្រហស្បតិ៍៤រោច ខែ ពិសាខ ឆ្នាំ ច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ៣ ខែ ឧសភា គ.ស ២០១៨ នៅចំណុចកក់វាល ភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក ហេ ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅភូមិសង្គម ឃុំ ដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ មុន ពេលកើតហេតុ ជនរងគ្រោះបានផឹកស្រា លុះដល់ស្រវឹង ក៏ចុះទៅដោះត្រីក្នុងមង តែម្នាក់ បណ្ដាលឲ្យលង់ទឹកស្លាប់ តែម្ដងគ្មានអ្នកណាឃើញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើកុសល្យវិច័យ រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ​ដើម្បីចាត់ចែងធ្វើបុណ្យ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖