ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ប្រាប់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហាមឃាត់ការប្រមូលផ្តុំ និងដង្ហែក្បូនឃោសនារកសំឡេង ឆ្នោត នៅតាមផ្លូវ និងទីតាំងសាធារណៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្ញើលិខិតជូនប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតរាជធានីភ្នំពេញ អំពីការហាមឃាត់ការប្រមូលផ្តុំ ដង្ហែក្បូនឃោសនារកសំឡេងឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវ មហាវិថី និងទីតាំងសាធារណៈមួយចំនួន ។ អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ការហាមប្រាមនេះ ធ្វើឡើងដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ និងបញ្ជៀសបាននូវការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ។ ព័ត៌មានលម្អិតអំពីទីសាធារណៈ និងផ្លូវដែលរដ្ឋបាលរាជធានីភ្នំពេញហាមឃាត់មិនឲ្យប្រមូលផ្តុំ និងដង្ហែក្បូនឃោសនាបោះឆ្នោតសូមអានលិខិតរបស់លោក ឃួង ស្រេង ទាំងស្រុងដូចខាងក្រោម៖


ចែករំលែក៖