ភ្នំពេញ ៖ កាលពី រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លោក សេង បញ្ញារិទ្ធ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៣បេ ភូមិ លេខ៥ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានបន្តធ្វើការសាងសង់សំណង់របស់ខ្លួនទាំងបំពាន ទៅនឹងដីកាសម្រេចរក្សាការពារ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចដីឡូលេខ១១២ស្ទួន ផ្លូវលេខ១ ក្រុមទី៧ ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សកម្មភាពដែលលោក សេង បញ្ញារិទ្ធ សាងសង់សំណង់បំពានទៅនឹងដីកាសម្រេចចាត់ ចែងជាបណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានី ភ្នំពេញលើសំណុំរឿងរក្សាការពារលេខៈ៥១ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដីកាសម្រេច លេខៈ៨៤ ន-ដ ៣ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចុះមកហាមឃាត់ និងមិនអនុញ្ញាតឲ្យសាងសង់ ប្រសិនបើគ្មានឯកសារផ្លូវ ច្បាប់ត្រឹមត្រូវ ។ ប៉ុន្តែករណី គេសង្កេតឃើញថា ម្ចាស់សំណង់នៅតែបន្តសាងសង់ទាំង បំពាន ក្នុងចេតនាទុច្ចរិតនៃបទល្មើសព្រហ្មទណ្ឌ ។
អ្នកស្រី ខៀវ ណារិន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣៨បេអឺ១ ផ្លូវលេខ៣៦៣ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថា ឈ្មោះ សេង បញ្ញារិទ្ធ ម្ចាស់ទីតាំងដីឡូលេខ១១២ស្ទួន ផ្លូវលេខ១ ក្រុមទី៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើការសាងសង់ផ្ទះ ក្នុងគោលបំណងបុកគ្រឹះរឹងមាំ លើដីទំហំ៥៤,៧៥ម៉ែត្រក្រឡា ដែលលយចូលដីចំណីផ្លូវជាតិលេខ១ ហើយការសាងសង់ នេះពុំទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវនៅឡើយទេ ។ ក្នុងនោះអ្នកស្រីក៏បានពឹង មេធាវីដាក់ពាក្យសុំផ្អាកការសាងសង់លំនៅឋាននេះនៅសាលាខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ។ ក្រោយមកសមត្ថកិច្ច និងជំនាញ អាជ្ញាធរ ចុះពិនិត្យទីតាំងជាក់ ស្តែង ដែលមានមន្ត្រីជំនាញពិនិត្យនោះ ក៏បញ្ជាក់ថា មិនអាចគូសប្លង់សាងសង់បាន ព្រោះ ថាដីឈ្មោះ សេង បញ្ញារិទ្ធ នៅសល់តូច សរុបមានត្រឹម១៦,១៤ម៉ែត្រក្រឡា បន្ទាប់ពីកាត់ ចំណីផ្លូវជាតិលេខ១ ។ ប៉ុន្តែជាច្រើនលើកច្រើនសា ឈ្មោះ បញ្ញា រិទ្ធ មិនបានធ្វើតាមការ សម្របសម្រួលរបស់អាជ្ញាធរនោះឡើយ ។ ដូច្នេះ អ្នកស្រីក៏បានប្តឹងទៅសាលាដំបូងរាជ ធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះ អាសន្ន និងមានការចុះអនុវត្តដោយកម្លាំងសមត្ថកិច្ចហាមឃាត់ឈ្មោះ សេង បញ្ញារិទ្ធ មិន ឲ្យធ្វើការសាងសង់ ធ្វើការផ្សេងៗនៅលើដីឡូលេខ១១២ស្ទួន ផ្លូវលេខ១ ក្រុមទី៧ ភូមិបឹង ឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ។
សកម្មភាពសាងសង់បន្តរបស់ឈ្មោះ សេង បញ្ញារិទ្ធ លើដីឡូខាងលើកាលពីរសៀលថ្ងៃ អង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ជាបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីបំពានទៅនឹងដីកាសម្រេចរក្សាការពារ ទប់ស្កាត់ជាបន្ទាន់ នូវស្ថានភាពរបស់កូនបំណុល តាមពាក្យសុំរបស់ម្ចាស់បំណុល តាមមាត្រា៥៤៨ និងមាត្រា ៥៤៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។
គួររំឭកថា ឈ្មោះ សេង បញ្ញារិទ្ធ ក៏បានប្តឹងជំទាស់ទៅនឹងដីកាសម្រេចចាត់ចែងជា បណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្ន ដែលចេញដោយចៅក្រម ប៊ុន ធី សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការបានតម្កល់ដីការសម្រេចរក្សាការពារ ទប់ស្កាត់ នេះដដែល ។ ដូច្នេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការហាមឃាត់ សំណង់ខាងលើនេះ តាមអំណាចឆន្ទានុសិទ្ធិរបស់តុលាការ។
ពាក់ព័ន្ធនឹងករណីនេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មិន បានធ្វើការបកស្រាយពន្យល់នៅឡើយទេ ខណៈលោកកំពុងជាប់មានភារកិច្ចប្រជុំជាមួយ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ តាមទូរស័ព្ទលោកគ្រាន់តែបញ្ជាក់ថា ការ ងារនេះ គឺអភិបាលរងមួយរូបជាអ្នកទទួលបន្ទុក គឺលោក នុប ផា បានធ្វើកិច្ចការនេះ ។ ដោយឡែក លោក នុប ផា អភិបាលរងខណ្ឌច្បារអំពៅ ទទូលស្គាល់ថា តុលាការចេញ ដីកាសម្រេចហាមឃាត់សំណង់នេះ ពិតប្រាកដមែន ហើយបើម្ចាស់សំណង់នៅបន្តសាង សង់ គឺជាការទទួលខុសត្រូវរបស់ម្ចាស់សំណង់ ខណៈឋិតក្នុងសមត្ថកិច្ចតុលាការ ផុតដៃ អាជ្ញាធរហើយនោះ ។
ករណីនេះ អ្នកស្រី ខៀវ ណារិន ផ្តិតយករូបភាពនៃកម្មភាពសាងសង់សំណង់នេះ ប្តឹងទៅ តុលាការក្នុងបទល្មើសព្រហ្មទណ្ឌទៅលើឈ្មោះ សេង បញ្ញារិទ្ធ ប្រសិនបើមិនបានផ្អាក់ទៅ តាមការហាមឃាត់នៃអាជ្ញាធរ សមត្ថកិច្ចទេនោះ ។ ម្យ៉ាងវិញទៀត សកម្មភាពនេះ លោក សេង បញ្ញារិទ្ធ ពិតជាមានចេតនាបំពានយ៉ាងខ្លាំងទៅលើដីកាសម្រេចរក្សាការពារ ដ៏ដូចជា ការបំពានទៅនឹងប្រព័ន្ធយុត្តិធម៌ ក្នុងប្រទេសមានច្បាប់ ។
ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចអះអាងថា អនុវត្តតាមអំណាចតុលាការ ត្រូវតែចុះហាម ឃាត់សំណង់នេះឲ្យខាងតែបាន ប៉ុន្តែដោយភ្លៀងខ្លាំងពេក គេក៏ពុំដឹងថា ម្ចាស់សំណង់ ផ្អាក ដោយសារភ្លៀងខ្លាំងដំណើរការមិនកើត ឬក៏សម្រេចផ្អាកដោយខ្លួនឯងនោះទេ ។ កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ក៏បានបញ្ជាក់ផងដែរថា ក្រោយភ្លៀងបញ្ចប់បន្ត ដឹកនាំកម្លាំងហាមឃាត់សំណង់របស់ឈ្មោះ សេង បញ្ញារិទ្ធមិនខាន ៕ សុខខេមរា