ខេត្តព្រះសីហនុ ៖ កាស៊ីណូម៉ាកាវថ្មី ដែលទើបនឹងបើកដំណើរការកាលពីពេល កន្លងទៅថ្មីៗនេះកំពុងរងការរិះគន់ពី សំណាក់ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការ ដោយសារតែអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូល លេងល្បែងស៊ីសងភ្នាល់យ៉ាងគគ្រឹកគគ្រេង ម្នាក់ៗចាញ់ប្រាក់លក់ ម៉ូតូ រថយន្ត ដីធ្លី និង ទ្រព្យសម្បត្តិផ្សេងៗគ្មានសល់។
ប្រភពពីពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា កាស៊ីណូម៉ាកាវថ្មីចាប់តាំងពី បើកសម្ពោធមកមានមនុស្សចូលលេងយ៉ាង គគ្រឹកគគ្រេង ហើយមិនមែនមានតែជន ជាតិបរទេសទេជនជាតិខ្មែរក៏ចូលលេង មិនតិចដែរ។
ប្រភពបន្តទៀតថា ពលរដ្ឋខ្មែរដែលនាំ គ្នាចូលទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូ ខាងលើនេះចាញ់អស់លុយពីខ្លួនលក់ម៉ូតូ រថយន្ត និងទ្រព្យសម្បត្តិគ្មានសល់។
ប្រភពព័ត៌មានពីបុគ្គលិកដែលបម្រើ ការងារក្នុងកាស៊ីណូម៉ាកាវថ្មីនេះបានបង្ហើប ឲ្យដឹងថា «ខាងកាស៊ីណូម៉ាកាវថ្មីយើងទទួល ភ្ញៀវមិនប្រកាន់ជនជាតិខ្មែរ ឬបរទេសនោះ ទេគឺអាចចូលលេងម៉ាសប្បាយជាពិសេស ក៏អាចមានបើកហ្គេមលេងតាមប្រព័ន្ធអនឡាញដូចជា បាការ៉ាត់, ខ្លានាគ, និងហាំ ដោយគ្រាន់តែចូលតាមវេបសាយរបស់ កាស៊ីណូម៉ាកាវជាការស្រេច»។
ប្រភពដដែលបានឲ្យដឹងទៀតថា អតិ ថិជនអាចលេងបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងដោយគ្រាន់តែបើកអាខោន ជាមួយខាងក្រុមហ៊ុនដោយអាចចាក់ចាប់ ពី២ដុល្លារឡើងទៅហើយសម្រាប់ការបើក អាខោនងាយស្រួលបំផុតគ្រាន់តែដាក់លេខ ទូរស័ព្ទបុគ្គលិកកាស៊ីណូនឹងរៀបចំបង្កើត ឲ្យភ្លាម និងអាចដាក់លុយប៉ុន្មានក៏បាន ដែរ។
តាមច្បាប់គ្រប់កាស៊ីណូទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យ ជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅក្នុង កាស៊ីណូទេ ហើយរាជរដ្ឋាភិបាលក៏ធ្លាប់បាន បង្កើតគណៈកម្មការចម្រុះទប់ស្កាត់កុំឲ្យមាន ជនជាតិខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ ទៀតផងដែរ។ ការស៊ីណូដែលអនុញ្ញាតឲ្យ មានពលរដ្ឋខ្មែរលេងអាចប្រឈមមុខនឹង ត្រូវផ្អាកអាជីវកម្មជាមិនខាន។ ប៉ុន្តែករណី កាសីុណូម៉ាកាវថ្មីនេះមិនដឹងថា អាជ្ញាធរ ខេត្តព្រះសីហនុចាត់វិធានការយ៉ាងណា នោះទេ៕ ហេង សូរិយា