ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ចោលប្រពន្ធនិងកូន៥នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៣៥នាទីរសៀល មានករណី រន្ទះបាញ់មនុស្សស្លាប់ នៅចំនុច ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលបុរសរងគ្រោះបានស៊ីឈ្នួលធ្វើរបងដីឡូត៍ឱ្យគេមេឃកំពុងភ្លៀងស្រិចៗលាយឡំនឹងផ្គររន្ទះ។

លោកនាយប៉ុស្ថិ៍សង្កាត់និមិត្តប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន តុលា ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ រឿន គឿន កូន៥នាក់ ស្រី១នាក់ មានទីលំនៅ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបាន មកស្នាកនៅ បណ្តោះអាសន្ន ក្នុង ភូមិស្នួលទ្រេត ឃុំអូបីជាន់ ស្រុកអូរជ្រៅ ។

សាកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ៕ សំ វិច្ឆិកា


ចែករំលែក៖