ខេត្តកណ្តាល: នគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ករណីលួចកាលពីវេលាម៉ោង២រសៀលថ្ងៃ សុក្រ ១២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ១១ខនិង១២ក ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុត ប៊ុនរ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ អៀម វិរ: ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន(ស៊ីភី) រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យកបានមានដែកសម្រាប់ឆ្កិះសោពត់កោងចំនួន១,កូនសោចិនចំនួន១និងទូរស័ព្ទដៃម៉ាកអិនចុចពិលចំនួន១គ្រឿង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះជាម្ចាស់ផ្ទះ បានមើលតាម
Camera សុវត្ថិភាពដែលភ្ជាប់និងទូរស័ព្ទដៃហើយបានឃើញសកម្មភាពជន សង្ស័យកំពុងឆ្កិះសោបន្ទប់ផ្ទះជួលរបស់ខ្លួន ហើយបានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បែកចាន រួចខ្លួនក៏ចេញពីក្រុមហ៊ុនស៊ីភីឆ្ពោះទៅបន្ទប់ជួលបស់ខ្លួនហើយបានឃើញ ជនសង្ស័កំពុងធ្វើសកម្មភាពឆ្កិះសោទ្វារផ្ទះបម្រុងចូលលួចទ្រព្យសម្បត្តិ គាប់ជួន សមត្ថកិច្ចទៅដល់ក៏បានឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។
តាមចម្លើយសារភាពជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពឆ្កិះសោបន្ទប់បានចំនួន២បន្ទប់ពិតមែន ប៉ុន្ទពេលឆ្កិះរបើកហើយចូលទៅក្នុងបន្ទប់រើកកាយរករបស់របរតែពុំមានរបស់ដែលត្រូវលួច ទើបខ្លួនចេញដោយកឹបសោបន្ទប់ឲ្យវិញហើយទៅឆ្កិះបន្ទប់មួយទៀត។នៅ ពេលកំពុងតែរើនោះសមត្ថកិច្ចមកដល់ទើបឃាត់ខ្លួនចាត់ការតាមនីតិវិធីតែម្តង ៕ ស្អាងជ័យ