ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រវឹងមានទំនាស់ពាក្យសំដីជាមួយប្រពន្ធខឹងខ្លាំងពេកធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនបញ្ចប់ជីវិត ព្រោះតែខឹងប្រពន្ធ បន្ទាប់ពីផឹកស្រវឹងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

ហេតុការណ៍ធ្វើអត្តឃាតនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរក្រួត ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីដែលចិត្តខ្លាំងហ៊ានបញ្ចប់ជីវិតរបស់ខ្លួនឯង នោះមានឈ្មោះ ម៉ៅ សុខហង្ស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បុរសរងគ្រោះបានប្រើអាវុធកែច្នៃបាញ់សម្លាប់ខ្លួននៅលើផ្ទះខ្លួនឯង ព្រោះស្រវឹងស្រាហើយខឹងនឹងប្រពន្ធ។

ក្រោយការបាញ់ប្រហារ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលរួចមកនោះ សមត្ថកិច្ចបានចុះទៅដល់ចំណុចផ្ទះកើតហេតុដើម្បីធ្វើកោសល្យវិច័យលើសពជនរងគ្រោះថា ពិតជាបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនពិតបា្រកដមែន ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖