ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់តូចចិត្តខ្លួនមានជំងឺរ៉ាំរ៉ៃប្រចាំកាយបាន សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៤និង៣០នាទី នៅចំណុចខាងក្រោយផ្ទះឈ្មោះ សុច ញុី ភេទប្រុស ចម្ងាយប្រហែល៤៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តុច ណាំ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញស្រុកបានចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។
មូលហេតុដោយសារជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
ក្រោយពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី