ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះ សាកសពបុរសម្នាក់អណ្តែតទឹកទន្លេដែលមានសភាពហើមស្អុយរលួយ ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យមើលថាតើជាករណីឃាតកម្មឬករណីអ្វី ? ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២០ខែឧសភាឆ្នាំ២០១៨តាមបណ្តោយទន្លេមេគង្គ ទើលើច្រាំងទន្លេត្រើយខាងលិច ខាងក្រោយវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពរបស់ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំពោះផិនភាគនៃសព មានវ័យប្រហែលជាង៤០ឆ្នាំ ភេទប្រុស កំណស់ប្រហែល១ម៉ែត្រ៦៥ ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៍ក្រហម ស្លៀកខ្លោសាច់ក្រណាត់ពណ៍ខ្មៅ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីពិនិត្យកោសល្យវិច្ឆ័យតាមជំនាញ និងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា