ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេចរន្តអគ្គិសនីឆេះបង្គោលភ្លើង តាមបណ្តោយផ្លូវ២៧១ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋ នាំគ្នារត់ទៅយកបំពង់ពន្លត់ អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់បង្គោលភ្លើងមួយដើម ត្រូូវបានឆ្លងចរន្តអគ្គិសនីឆេះខ្លាំងនៅតាមបណ្តោយផ្លូវ២៧១ រហូតរលត់ទៅវិញជាស្ថាពរ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចប្រអប់បង្គោលភ្លើងលេខ៨៤៧-២០៤A ដែលមានទីតាំងនៅផ្លូវ២៧១ ក្នុងក្រុម៤ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈដែលមានករណីទុស្សេចរន្តអគ្គិសនីនេះកើតឡើង បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរ ចំណុចកើតហេតុខាងលើ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យសរុបជាង២០បំពង់មកយកបាញ់ពន្លត់ ហើយភ្លាមៗក៏មានការចុះអន្តរាគមន៍ពីសំណាក់អាជ្ញាធរសង្កាត់បឹងទំពុន និងមានការអន្តរាគមន៍ពីសំណាក់ កងកម្លាំងរបស់រថយន្តអគ្គិភ័យការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែមិនបានបាញ់ពន្លត់នោះទេ ព្រោះត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់ អគ្គិភ័យបាញ់ពន្លត់ រហូតរលត់ទៅវិញជាស្ថាពរ គ្រាន់តែឆាបឆេះខូចខាតបណ្តាញខ្សែអគ្គិសនីអស់ ២ឡាញតែប៉ុណ្ណោះ ហើយភ្លាមៗក៏មានខាងក្រុមការងាររបស់អគ្គិសនី បានចុះមកធ្វើការ តបណ្តាញខ្សែអគ្គិសនី ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញផងដែរ ៕ ស តារា


ចែករំលែក៖