ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងចង្ក្រានបាយរាលឆេះកំប៉ុងហ្គាសផ្ទុះនិងឆេះផ្ទះអស់១ខ្នងនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យ ឆាបឆេះទាំងស្រុង ពុំមានសេសសល់អ្វីឡើយ បន្ទាប់ពី កំប៉ុងហ្គាសបានផ្ទះឡើងឆាបឆេះ ក្នុងពេលដែលម្ចាស់ផ្ទះមិននៅ ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៦នាទីយប់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិទួលរការ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថិកិច្ចនគរបាល ស្រុករបរិបូរណ៍បានឲ្យដឹងថា បានឲ្យដឹងថាផ្ទះរបស់ប្រជាពលរដ្ឋដែលភ្លើងឆេះទាំងស្រុង អស់រលីងនោះ មាន មានផ្ទះទំហំគុណ៤គុណ៥ម៉ែត្រមានជញ្ជាំងប្រកស្លឹករនាបក្តារ ។ ផ្ទះនេះជារបស់ឈ្មោះ ជាម សុជាតិ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុកខេត្តកំពង់ឆ្នាំង ។

សមត្ថិកិច្ចបានឲ្យដឹងទៀតថា អគ្គិភយ័ដែលបានឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដែលទុកនៅជិតចង្ក្រានដាំបាយ ខណៈដែលម្ចាស់ផ្ទះបើកចោលហើយនាំគ្នាទៅមើលលើទូរទស្សន៍ផ្ទះបងប្អូនទើបបណ្តាលឲ្យភ្លើងចង្ក្រាននៅសល់ឆាបឆេះនិងហ្គាសបើកចោលទើបបណ្តាលឲ្យឆេះអស់គ្មានសល់ តែមិនមានរងរបួស និងបាត់បង់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ឧប្បត្តិហេតុឆេះផ្ទះខាងលើនេះគ្រាន់តែខូចខាតសម្ភារៈផ្ទះអស់ស្រូវ៥០ថាំង និង៤ការ៉ុងទៀត ខោ និងអាវ ឆ្នាំងចានបាយ ឆ្នាំងសម្ល ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័អស់ទឹកចំនួន៥រថយន្ត ទើបអាចគ្រប់គ្រងស្ថានការខាងលើបានទាំងស្រុង ដើម្បីពន្លត់កុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ ។

សមត្ថិកិច្ចនគរលបានឲ្យដឹងថា នៅក្នុងឩប្បត្តិហេតុនេះ មិនបណ្តាលឲ្យមានមនុស្សមានគ្រោះថ្នាក់នោះទេ ប៉ុន្តែគ្រួសារដែលរងរគ្រោះដោយអគ្គិភ័យ បានលើកដៃទាំងទ្វេសូមដល់សប្បុរសជនទាំងជិតទាំងឆ្ងាយបានជួយរូបគាត់ ដែលពេលនេះរូបគាត់កំពុងជួបនូវ គ្រោះភ័យខ្វះសព្វបែបយ៉ាង ក្រោយពីភ្លើងបានឆេះផ្ទះរបស់គាត់ គ្មានសល់អ្វីឡើយ ៕ ចន្ថា


ចែករំលែក៖