ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូគេហើយជិះគេចខ្លួនមកដល់ខណ្ឌទួលគោកក៏អស់ល័ក្ខ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវបេតុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌសែនសុខវិញ ។
ជនសង្ស័យឈ្មោះ សួន កក្តដា ហៅរ័ត្ន ហៅមាឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ផល ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី លេខ៤៤EPផ្លូវលំភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចទៅនោះម៉ាកហុងដា សេ១២៥សេរីឆ្នាំ២០០៩ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1Ak0013 ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូខាងលើមកទុកនៅមុខផ្ទះហើយបានចាក់សោកត្រឹមត្រូវរួចក៏ដើរចូលទៅក្នុងផ្ទះក្រោយមកក៏សម្រាកពេលនោះជនសង្ស័យបានដើមកធ្វើសកម្មភាពយកដែកកែឆ្នៃចុងច្រួចមកចាក់បំបែកគ្រាប់សោកម៉ូតូហើយជិះចេញទៅរហូតទៅដល់ខណ្ឌទួលគោកក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។
សមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកថាបានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើករណីលួចម៉ូតូសមត្ថកិច្ចបានសហការទៅយកជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួបន្ត ។
ក្រោយពីសមត្ថកិច្ចសួនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿង បញ្ជួនទៅតុលាកានៅពេលក្រោយចំណែកម៉ូតូសមត្ថកិច្ចបានប្រគាល់ឲ្យទៅជនរងគ្រោះវិញ ៕ តុង សីហា