ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​រំលោភ​អនីតិជន រហូត​មាន​ផ្ទៃពោះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង​៣០នាទី កម្លាំង​នគរបាល​ស្រុកបវេល បានទទួល​ពាក្យបណ្តឹង​ពីស្ត្រី​ឈ្មោះ ឆយ ម៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិ​កំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល មកប្តឹង​ថាចៅរបស់​គាត់ឈ្មោះ ហ.គ ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវបានឈ្មោះ វ៉ាន់ហឿន ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ចាប់រំលោភរហូត​មានផ្ទៃពោះ ។

ក្រោយពី​ទទួល​បណ្តឹង និងមាន​ការអនុញ្ញាត្តិ​ពីលោក​ព្រះរាជអាជ្ញា នួន សាន កម្លាំង​ជំនាញបាន​កោះអញ្ចើញ​ជនសង្ស័យ​មកសាកសួរ ក្រោយសួរ​ចម្លើយជន​សង្ស័យបាន​សារភាពថា ខ្លួនពិតជា​បានរួម​ភេទជា​មួយនាងហ.គ. ពិតប្រាដក​មែ នគឺនៅនឹង​ក្រោមផ្ទះលើបង់ ក្នុងខែតុលា ឆ្នាំ២០១៧ ។

ករណីនេះ សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ និ​ងរៀបចំ​សំណុំរឿង​បញ្ចូន​ទៅសាលា​ដំបូងខេត្ត ដើម្បី​ចាត់ការ​បន្តតាម​​ច្បាប់ ៕សំ វិច្ឆិកា


ចែករំលែក៖