ខេត្តរតនគិរី៖ បន្ទាប់ពីលេចឮថា ខាងបរិស្ថានចាប់ឡានដឹកឈើបាន២គ្រឿង រួចដោះលែងវិញ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានហៅមន្ត្រីបរិស្ថានទាំងនោះមកសាកសួរ ខណះសង្ស័យអាចជាប់ពាក់ព័ន្ធការឃុបឃិតគ្នារវាងឈ្មួញនិងខាងជំនាញបរិស្ថាន។
ឈើទាំងនោះ គឺឈ្មួញដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិអូរយ៉ាដាវ ហើយខាងបរិស្ថានបានចាប់ក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែងនៅចំណុចភូមិសុំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។ ក្រោយមកក៏បានដោះលែងទើបខាងព្រះរាជអាជ្ញា ហៅមកសួរនាំ តែគេពុំទាន់ដឹងថាចំណាត់ការបន្តនីតិវិធីដល់ណានៅឡើយទេ៕ សុខ ខេមរា