ព័ត៌មានទាន់ហេតុការណ៍៖

កំពុងអង្គុយក្រោមផ្ទះរន្ទះបាញ់ឆាសឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរបួសធ្ងន់កាលពី វេលាម៉ោង១៥និង១០នាទី ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ អុី វេង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំឈូក ស្រុក សន្ទុក (រងរបួសធ្ងន់)ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក។ មូលហេតុ: ជនរងគ្រោះកំពុងអង្គុយនៅក្រោមផ្ទះ ៕ ប៊ុន រិទ្ធី


ចែករំលែក៖