ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្កំពង់ធំ៖ ក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់កាលពី វេលាម៉ោង១៤និង៣០នាទី ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្មេងរងគ្រោះ ឈ្មោះ ថន ម៉ាលី ភេទស្រី អាយុ១៣ឆ្នាំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យ លាក់ ក្រុងស្ទឹងសែន។ មូលហេតុៈ ជនរងគ្រោះចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកុសល្យវិច័យ លើសាកសពរួចសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖