ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរតាមផ្លូវទឹកតាមបណ្តោយស្ទឹងតាំងក្រសាំង មួយកើតឡើង រវាង ទូក និង ទូក ត្រង់ចំណុច កែងអាញៀស្ថិតក្នុងភូមិសាស្ត្រ ឃុំព្នៅ ស្រុកសន្ទុក (ទូកស្មាច់ )ម៉ាក LTC ប្រវែង ០៦ម៉ែត បំពាក់ម៉ាសុីន HYUNDAI. N 70 L ) ។
ជនរងគ្រោះ ឈ្មោះ ឡេង សុខគារភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក (ស្លាប់) ។
ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ស៊ុន ស៊ុត ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិទួលចាន់ ឃុំតាំងក្រសាំងស្រុកសន្ទុក (គេចខ្លួនបាត់) ។ បច្ចុប្បន្ន សព ត្រូវបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី