ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី នៅចំណុចត្រពាំងដកពោធិ៍ស្ថិតក្នុងភូមិតាហុក ឃុំ ត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រមានករណីលង់ទឹកបណ្តាលឲ្យស្លាប់មនុស្សម្នាក់។
តាមការបញ្ជាក់ឲ្យដឹងពីកម្លាំងសមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ រ៉យ សារ៉ម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញបញ្ចាក់បន្ថែមទៀតថា៖មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់គឺជនរងគ្រោះ មានស្ថានភាពស្រវឹង ស្រាខ្លាំងហើយបានយកមងទៅដាក់ត្រីក្នុងស្រះ ទើបបណ្តាលឲ្យដួលទៅក្នុងទឹកស្រះដែលមានជម្រៅ២,៥០ម៉ែត្របណ្តាលឲ្យធ្លាក់ទឹកស្លាប់តែម្តង ហើយករណីនេះពុំពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទ័ណ្ឌទេ ។
សាកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំខាងលើ៕ ប៊ុនរិទ្ធី