ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រីជបើកលឿនជ្រុលបុករថយន្តទូរីចតស្ងៀមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងជោកបើករថយន្តកាមរីហាយប្រីជមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្តទូរីស ដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងជើងស្តុបផ្សារដើមគ​ តាមបណ្តោយផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដើមគ​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តទូរីស​ ពណ៌ខៀវ​ ពាក់ស្លាកលេខកំពង់ស្ពឺ​ 2A5517 បានមកចតស្ងៀមក្បាលទៅទិសដៅទៅខាងជើងលុះមកដល់វេលាកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z 9325 បើកបរដោយបុរសម្នាក់ស្រវឹងជោកជាំ​ ធ្វើដំណើរតាមបណ្តើតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកគូទរថយន្តទូរីពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែសំណាងមិនមានមនុស្សរងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖