ព័ត៌មានទាន់ហេតុការណ៍៖

នេសាទបានក្រពើមែនទែនមួយក្បាលនៅ​អាង​ស្តុក​ទឹក ព្រំប្រទល់​ភូមិ​ចំការកៅស៊ូ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ប្រជានេសាទម្នាក់បានដាក់មងជាប់សត្វក្រពើមួយក្បាល បង្កឲ្យមានការភ័យខ្លាចលាយឡំនឹងភាពសប្បាយផងដែរ ។ ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរមូលដ្ឋាន បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ ដែលមានកូនតូចៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​នៅ​អាងទឹក​មាន​ក្រពើ។

អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា ​នេះ​ជា​លើក​ទី៤ហើយ ដែល​ប្រជា​នេសាទ​ដាក់មង​ជាប់​សត្វ​ក្រពើ នៅ​អាង​ស្តុក​ទឹក ព្រំប្រទល់​ភូមិ​ចំការកៅស៊ូ និង​ភូមិ​វាល​ធំ ឃុំ​ជើងគោ និង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖