ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង សមត្ថកិច្ចអះអាងថា ស្លាប់ដោយសារខ្យល់គរ

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងអង្រឹង បង្កការភ្ញាក់ផ្អើល កើតឡើងនៅ ម៉ោង៤និង៥នាទីរសៀល ថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថា សពជនរងគ្រោះត្រូវប្រជាពលរដ្ឋ ប្រទះឃើញដេកក្នុងអង្រឹងមិនដឹងមូលហេតុ ទើបនាំគ្នាផ្តល់ព័ត៌មានឲ្យទៅសមត្ថកិច្ចមូលដ្ឋាន ហើយ ក្រោយពីទទួលបានព័ត៌មាន នេះកម្លាំងជំនាញស្រុកវាលវែង បានសហការកម្លាំង ពាក់ព័ន្ធចុះពិនិត្យដល់កន្លែង កើតហេតុជាបន្ទាន់តែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីធ្វើកោសល្យវិច័យ លើសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ជនរង គ្រោះឈ្មោះ ម៉ៅ វៀត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ បានស្លាប់ដោយសារ ខ្យល់គររួចបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖