ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ជនសង្ស័យប្រាំនាក់ រកស៊ីប្តូររូបភាពយកឈើ មកដូរថ្នាំញៀនត្រូវមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ស្ទឹងត្រែងៈ នគរបាលប្រឆាំងបទល្មើសការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ចុះបង្ក្រាបភ្លាមៗក្រោយពីបាន ទទួលបានព័ត៌មានថា មានជនសង្ស័យទាំងប្រាំនាក់ បានរកស៊ីប្តូររូបភាពយកឈើ ប្រណីតមកដោះដូរ យកថ្នាំញៀនដើម្បីប្រើប្រាស់ និងចែកចាយបន្ត ទើបឈានដល់ការបង្ក្រាបបានជនសង្ស័យទាំងប្រាំនាក់ រួមទាំងថ្នាំញៀនជាង(២រយកញ្ចប់តូច) និងឈើប្រណីតជាច្រើនដុំ នៅវេលាម៉ោង ១០និង២៦នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៣រោច ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ជុំវិញរឿងនេះ លោកចែម ផាណីត នាយការិយាល័យប្រឆាំងបទល្មើស ការជួញដូរនូវសារធាតុញៀន នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨បានឲ្យដឹងថា ជនសង្ស័យទាំងប្រាំនាក់ខាងលើ ក្នុងនោះមានជនជាតិឥស្លាម៣នាក់ និងជនជាតិខ្មែ២នាក់សរុប៥នាក់
១.ឈ្មោះលីម យ៉ាទី អាយុ១៦ឆ្នាំ ភេទស្រី ជនជាតិឥស្លាម ២.នៅ សល់ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម ៣.រួន សុខគ្រី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិឥស្លាម ៤.នៅ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ៥.ជា សុខជា ភេទប្រុស អាយុ៣៦ ជនជាតិខ្មែរ ។

លោកបន្តទៀតថាថ្នាំញៀនដែលដកហូតបានប្រ ភេទមេតំហ្វេតាមីន (ICE) ចំនួន២៣៦កញ្ចប់ តូច ទូរស្ទ័ពដៃចំនួន២០គ្រឿង កុំព្យូទ័រ១គ្រឿង ។

ក្នុងការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើនេះ កម្លាំងនគបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត សហការជាមួយនគបាលប៉ុស្តិ៍នៅទីនោះទើបបង្ក្រាបបាន ជនសង្ស័យទាំងប្រាំនាក់ខាងលើ ដោយមានការចង្អុលបង្ហាញ អំពីសម្មភាពជនសង្ស័យដឹកឈើ យកទៅដោះដូរនឹងថ្នាំញៀនតាម ចម្លើយរបស់ជនសង្ស័យទាំងប្រាំនាក់បានសារភាព ។

ចំណែកឈើរួមនឹងម៉ូតូ ត្រូវបានប្រគល់ទៅជំនាញចាត់ការបន្ត ហើយជនសង្ស័យទាំងប្រាំនាក់ រួម និងវត្ថុតាងខាងលើ ក្រោយពីបានកសាងសំណុំរឿងរួច នឹងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ចាត់ការតាមនិតិវិធីច្បាប់ ៕ មាស សុផាត



ចែករំលែក៖