ភ្នំពេញ៖ វីដេអូជិត២នាទី ដែលបង្ហោះតាមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មានការអាណិតអាសូរជាពន់ពេកដល់ក្មេងស្រីដែលរងអំពើហិង្សានោះ បន្ទាប់ពីឮសំឡេងទ្រហោធំ គ្មានអ្នកប្រណី ឃាត់នូវហឹង្សានេះ ធ្វើអោយទឹកចិត្តគ្រប់បុរសស្ត្រីដែលមានកូន រន្ធត់ចិត្តរកទីបំផុតនូវការធ្វើទារុណ្ឌនេះ។
រហូតមកទល់ពេលនេះ គេពុំទាន់ដឹងថា វីដេអូនេះ បានកើតឡើងនៅពេលណា កន្លែងណា ប្រភពដើមនៃវីដេអូ ជានរណានោះទេ ។
ប៉ុន្តែអ្វីជាការចាប់អារម្មណ៍បំផុត គឺ ការប្រើអំពើហិង្សារវាងក្មេងៗ តែមានមនុស្សចាស់ជាអ្នកថត ហើយពុំមានការហាមឃាត់ឡើយ មានតែញុះញង់បន្ថែម ដូច្នេះសួរថាតើម្តាយរបស់ក្មេងស្រីគាត់ឈឺចាប់ដល់កម្រិតណា ពេលកូនទ្រហ៊ោយំ ខ្លួននៅឆ្ងាយខ្វះភាពកក់ក្តៅដល់កូន..!!! មានន័យថា៖ បើអ្នកមិនបានសម្រក់ទឹកភ្នែក អ្នកពិតជាពុំដឹងថាក្តីទុក្ខសោករបស់អ្នកដទៃមានទំហំប៉ុណ្ណាទេ…???) ។ មាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ “និយមន័យបទឧក្រិដ្ឋ ឬ បទមជ្ឈិមជាក់ស្ដែង” បទល្មើសដែលកំពុងប្រព្រឹត្តិ , បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម ។ ត្រូវចាត់ទុកថា ជាបទឧក្រិដ្ឋ ឬ បទមជ្ឈិមជាក់ស្ដែង កាលណានៅក្រោយពេលមានបទល្មើសរួចបន្តិចមក ។ ជនដែលគេសង្ស័យ ត្រូវបានសាធារណជនស្រែកដេញប្រផាប់ចាប់ប្រភីង ។ បុគ្គលដែលត្រូវគេរកឃើញមានវត្ថុ ឬ មានស្លាកស្នាម ឬ តម្រុយច្បាស់លាស់ ហើយស៊ីសង្វាក់ផ្សេងទៀត ដែលនាំឱ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬ បានចូលរួមប្រព្រឹត្តបទល្មើស ។
មាត្រា៣៤៥នៃក្រមព្រហ្មទណ្ឌ “បទញុះញង់ឱ្យអនីតិជនប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិម”
អំពើញុះញង់អនីតិជនដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
មជ្ឈដ្ឋានជាច្រើន ចង់ឃើញមន្ត្រីនគរបាលយុត្តិធម៌ និង ស្ថាប័នតុលាការ បើកការស៊ើបអង្កេតករណីនេះ ដើម្បីរកមុខអ្នកញុះញង់ពិតប្រាកដនាំឱ្យមានកើតអំពើហិង្សា ដោយមកផ្តន្ទាទោសតាមច្បាប់។
ក្នុងអាខោនឈ្មោះ Mak Sreyleak អាចជាម្តាយក្មេងស្រីរងគ្រោះបានបង្ហោះសាថា៖ អាណិតកូនណាស់អត់មានម៉ែនៅជិតចឹងឯង សួរគាត់គាត់ថា លេងអាណិតកូនខ្ញុំផងកូននឹងក្មួយបងទេ ប្រាប់បងកុំអោយបងភ្លេច
`។
ចំណុចនេះត្រូវបានគេសង្ស័យថា៖ ស្ត្រីរូបនោះ អាចបែកបាក់ពីគ្រួសារ ហើយកូនស្ថិតក្នុងការគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សានៅភាគីខាងឪពុក ហើយឪពុកអោយបងជាអ្នកមើល។ ប៉ុន្តែគាត់មានចេតនាទុច្ចរិត បណ្តោយអោយក្មេងៗវ៉ៃធ្វើបាបក្មួយខ្លួនឯង រួចថតជាវីដេអូបង្ហោះ អោយម្តាយក្មេងស្រីបានឃើញ អោយឈឺចាប់។
ករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ ឬ តុលាការ គួរបើកការស៊ើបអង្កេតលើករណី ក្មេងព្រួតវាយក្មេង ដែលមានមនុស្សចាស់ញុះញង់ពីក្រោយ ព្រោះជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ឬមួយស្ត្រីជាម្តាយប្តឹងសូមសិទ្ធយកកូនមកគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សា រៀនសូត្រ រួចផុតពីការធ្វើទារុណ្ឌកម្ម ហឹង្សាពីគ្រួសារចិត្តភ្លើងខាងលើនេះ ជាក់ស្តែងឪពុកក៏មិនបានគ្រប់គ្រងមើលការខុសត្រូវដល់កូនទៀតផង ។ ដូច្នេះដើម្បីរំដោះក្មេងពីកណ្តាប់ដៃក្រុមចិត្តមច្ចុរាជ គួរមន្ត្រីនគរបាលយុត្តិធម៌បើកការស៊ើបអង្កេត ពីករណីហឹង្សានេះមានមនុស្សចាស់ញុះញង់ពីក្រោយ ព្រោះជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង៕ សុខ ខេមរា