ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់ត្រូវបានរួចខ្លួន ឯជនរងគ្រោះត្រូវបានដេកពេទ្យទាំងអយុត្តិធម៌

ចែករំលែក៖

ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្នផ្សារកំពង់ក្ដី នៃស្រុកជីក្រែង ខេត្តសៀមរាប បានបន្ដការរិះគន់ ជនបង្កម្នាក់ដែលម្ចាស់ហាងលក់ទូស័ព្ទដៃ យីហោ ” ហាក់ គីមពិសិដ្ឋ “ដែលកន្លងមកបានប្រើអំពើហិង្សាវ៉ៃទៅលើជនរងគ្រោះយ៉ាងសាហាវ កាលព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០១៨ បន្ទាប់ពីវៃតប់ជនរងគ្រោះរួចប៉ុន្មានម៉ោងក្រោយមក ក៏ត្រូវបានគេឲ្យដោះលែងឲ្យរួចខ្លួនវិញ ។

ជនរងគ្រោះឈ្មោះ រីន ម៉ានេ ភេទប្រុស ជាបុគ្គលិកលក់សាំងម្នាក់ក្នុងភូមិ កកោះ ឃុំ គោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ចំណែកជនដៃដល់មាន ឈ្មោះ ហាក់ គីមពិសិដ្ឋ ដែលជា ម្ចាស់ហាង លក់ទូរស័ព្ឌដៃ យីហោ ” ហាក់ គីមពិសិដ្ឋ ” ឃុំកំពង់ក្ដី នៃស្រុកជីក្រែង ខេត្តសៀមរាប។

តាមសំដីជនរងគ្រោះបានឲ្យដឹងថា ហេតុការណ៍វ៉ៃតប់នេះបានកើតឡើងបន្ទាប់ពីខ្លួនបានទៅសួរទិញធុងបាស់ នៅហាងលក់ ទូរស័ព្ឌដៃ របស់ជនល្មើស កាលពីព្រឹកថ្ងៃ អង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពេលតថ្លៃមិនត្រូវ ក៏បានដើរហួសទៅទិញធុងបាស់នៅហាងមួយកន្លែងទៀត ពេលនោះជនល្មើសបានឲ្យកូនចៅទៅហៅ ខ្លួនមកជួប ពេលមកដល់ជនដៃដល់ ហាក់ គីមពិសិដ្ឋ បានធ្វើការវ៉ៃតប់ ទះមុខ ដាល់លើខ្លួន បណ្ដាលឲ្យដួល រួចគម្រាម និងប្រុងស្ទុះទៅយក កណ្ដៀវមក អា កជនរងគ្រោះថែមទៀត ដែលធ្វើ ឲ្យជនរងគ្រោះភ័យ ក៏ខំស្ទុះក្រោករត់ដួលជាច្រើនដង។

តាមសំដីប្រជាជននៅផ្សារកំពង់ក្ដីបានដឹងថា ឈ្មោះ ហាក់ គីមពិសិដ្ឋ បានវ៉ៃតប់គេឯងច្រើនគ្នាមកហើយ ពួកគាត់ក៏ស្គាល់ពីអត្តចរិកនិ ងមារយាថ ជនដៃដល់ថាជា បងធំ ឬអ្នកលេង ប្រចាំផ្សារកំពង់ក្ដី យ៉ាងច្បាស់ តែប្រសិនបើលោកតំណាងរាស្ត្រ ឬអ្នកមានអំណាច ណាមួយ លូកដៃជួយពិតមែន នោះគឺប្រាកដចាញ់ជឿសំដី ការភូតកុហក បំភ្លៃ បំផ្លើស សាច់រឿង ជនដៃដល់ជាមិនខាន ទើបចេញមកជួយអន្តរាគមន៍ដូច្នោះ។

ប្រភពច្បាស់ការណ៍មួយទៀតបានឲ្យដឹងថា ប្រសិនបើអតិថិជនណា មកសួរតម្លៃឥវ៉ាន់របស់ជនដៃដល់ខាងលើនេះហើយ មិនទិញ គឺជនដៃដល់រូបនោះទារលុយ ២ម៉ឺនរៀល តែបើគេមិនឲ្យឈ្មោះ ហាក់ គីមពិសិដ្ឋ តែងតែប្រើអំពើហិង្សាលើពួកគេមិនខានដោយអាងមានលុយ ខ្សែធំ ខ្នងក្រាស់ និងប្រកាសថា អ្នកណាខ្លាំង អញវ៉ៃមួយដៃបង់ឲ្យម្នាក់មួយពាន់(ដុល្លារ) មួយដៃបង់ឲ្យម្នាក់មួយពាន់។

ជុំវិញការរិះគន់របស់ប្រជាពលរដ្ន នៅព្រឹកថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៨ មិនអាច សុំការបំភ្លឺពីលោក ហាក់ គីមពិសិដ្ឋ បានទេ ដោយសារ ព្យាយាមតេទូរស័ព្ទ តែគ្មានអ្នកលើក។

ប្រជាពលរដ្ន បានសំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រព័ន្ធតុលាការ ជួយពិនិត្យ ស្រាវជ្រាវករណីជនបង្កម្នាក់នេះផង ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖