ភ្នំពេញ៖ មានករណីបុរសចំណាស់ជនជាតិស្រីលង្ការម្នាក់ បានដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ សំណាង ខាងម្ចាស់ផ្ទះសំណាក់ និងសមត្ថកិច្ចមូលដ្ឋាន ដឹកសាកសពចេញស្ងាត់ៗ យ៉ាងអាថ៌កំបាំង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោ១២និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៣១ ផ្លូវ៨១ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណីបុរសវ័យចំណាស់ជនជាតិស្រីលង្ការម្នាក់ អាយុប្រហែល៥៨ឆ្នាំ បានដេកស្លាប់ទាំងអក្រាតកាយនៅក្នុងផ្ទះសំណាក់យីហោ សំណាង ពិតប្រាកដមែន តែខាងម្ចាស់ផ្ទះសំណាក់ ព្យាយាមលាក់បាំងព័ត៌មាន ។
ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ៕ ស តារា