ព័ត៌មានទាន់ហេតុការណ៍៖

ភាពមិនប្រក្រតីរបស់មន្រ្ដីបរិស្ថាន និងមន្ដី្ររដ្ឋបាលព្រៃឈើ ឃុំខ្វាវ មិនបង្រ្កាបបទល្មើស

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្ឋចោទលោក ភោគវិរះ នាយសង្កាត់រដ្ធបាលព្រៃឈើ ឃុំខ្វាវថា ជាអ្នកនៅពីក្រោយខ្នងចាំការពារឈ្មួញឈើដុះស្លែឈ្មោះ រឿន ឲ្យមានសិទ្ធិរកស៊ីឈើយ៉ាងរលូន ចំណែកលោក ធា មេបរិស្ថានខ្វាវជាអ្នកឃុបឃឹត និងមើលផ្លូវឲ្យឈ្មួញដឹកជញ្ចូនឈើយ៉ាងសកម្ម នៅក្នុងស្រុកជីក្រែង រីឯសមត្ថកិច្ចមួយចំនួនជួយជ្រោមជ្រែង និងការពារឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ចំណែក លោក វែង ហូរ ជាមន្រ្ដីបរិស្ថាន កំពុងអង្គុយចាំក្នុងស្នាក់ការរង់ចាំយកលុយពីប្រជាពលរដ្ឋដឹកបទល្មើស ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈើដុះស្លែរម្នាក់នេះទំនងជាទិញទឹកចិត្ត មេព្រៃ និងមន្រ្ដីបរិស្ថាន និងសមត្ថកិច្ចដែលនៅគ្រប់គ្រងតំបន់នោះជាយូរមកហើយ ទើបការរកស៊ីឈើបានយ៉ាងរលូនរាប់ឆ្នាំមិន ដែលឃើញមន្រ្ដីជំនាញចុះបង្រ្កាបម្ដងណានោះទេ ឃើញតែការបើកដៃឲ្យឈ្មួញរកស៊ីកាប់បំផ្លាញធនធានធម្មជាតិស្ទើរតែរលាយហិនហោចអស់ មិនខុសពីពាក្យចាស់ថា «បើខ្មោចស្រុកមិនឲ្យដៃ ម្ល៉េះខ្មោចព្រៃមិនហ៊ាននោះទេ» ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០១៨ មេឈ្មួញដុះស្លែឈ្មោះ រឿន ដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការបរិស្ថាន ខ្វាវ បែរជាលោក ធា មេបរិស្ថានខ្វាវ ជាអ្នកឃុបឃឹត និងមើលផ្លូវឲ្យឈ្មួញដឹកជញ្ជូនឈើយ៉ាងសកម្មទៅវិញ មិនឆ្អែតឆ្អន់លោក ធា បានបង្កើតស្នាក់ការបរិស្ថាន២កន្លែងទៀត ដើម្បីបំភាន់ភ្នែក មហាជន និង ដើម្បីរកកម្រៃឲ្យបានច្រើនជាងមុន ដោយឲ្យកូនចៅក្រោមឱវាតជាអ្នកនៅចាំជម្រិតទារលុយពីប្រជាពលរដ្ឋដឹកបទល្មើស។

លោក ធារ ប្រធានបរិស្ថានខ្វាវ បានឲ្យដឹងក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទដោយឆ្លើយយករួចខ្លួនថា ការដឹកជញ្ជូនបទល្មើសព្រៃឈើ កាលពីយប់ថ្ងៃទី២១ និង២២ ខែតុលានោះ លោក មិនបាននៅកន្លែងបទល្មើសឆ្លងកាត់នោះទេ គឺលោកបានទៅព្រៃក្នុងការងាររបស់លោក ចំណែកដែលពលរដ្ឋចោទថា ដាក់ស្នាក់ការជជុះមួយកន្លែងផ្សេងទៀតនោះ លោកទំនងជាមិនហ៊ានឆ្លើយតបទេ ទុកឲ្យពលរដ្ឋរិះគន់ថា ជំរិតពួកគាត់យកលុយទាំងមេ ទាំងកូន ធ្វើឲ្យផលចំណេញពីការរកស៊ីរបស់ពួកគាត់ សល់តិចតួច ក្រោយពីបង់ឲ្យមន្ដ្រីខូចទាំងនេះ ។

លោក ភោ វរះ នាយសង្កាត់រដ្ធបាលព្រៃឈើ ឃុំខ្វាវ បានឆ្លើយតបតាមទូស័ព្ទថាលោកមិនមានការពាក្យព័ន្ធ និងការឃុបឃឹតគ្នាជាមួយឈ្មួញឈើដូច ការចោទប្រកាន់នោះទេ ហើយក៏លោកបានទៅឃុបឃិតជាមួយឈ្មួញឈើដែរ។

ប្រជាពលរដ្ឋកំពុងតែឆ្ងល់ថា បើលោកមិនមានការពាក្យព័ន្ធនឹងការឃុបឃឹតគ្នាជាមួយឈ្មួញឈើទេ ចុះហេតុអ្វី ពេលមានបទល្មើសមកដល់មុខ សង្កាត់បទល្មើសរាល់ថ្ងៃ បែរជាលោកមិនបង្រ្កាប?

ប្រជាពលរដ្ឋស្នើសុំឲ្យ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប និងលោក ម៉ុង ប៉ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ស៊ើបរឿងមន្ដ្រីក្រោម ឱវាទនៅក្នុងឃុំខ្វាវ ស្រុកជីក្រែងនោះផង កុំសម្ងំរង់ចាំតែរបាយការណ៍មន្រ្ដីគ្រាប់ល្ពៅ រាយការណ៍កុហក ជៀសវាងកុំឲ្យពលរដ្ឋយល់ច្រឡំថាជាមន្ដី្រជើង១០ និងដៃ២០ ៕ ប៊ុនរិទ្ធី


ចែករំលែក៖