ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសជនជាតិព្នងម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ចញ្ច្រាំប្រហារស្លាប់យ៉ាងសាហាវព្រៃផ្សៃមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ ក្មេងប្រុសជនជាតិព្នងម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ចញ្ច្រាំប្រហារ យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយមិនដឹងមូលហេតុ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខឃាតកដៃដល់ មកផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ០១រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលស្រែប្រឡាយទី៣ជិតអូរប្រង់ ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ប្រភពពីបងប្អូនសពក្មេងប្រុសបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចូច លៀន ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង រស់នៅភូមិ ឃុំកើតហេតុខាងលើ មានឪពុកឈ្នោះ ចេល ចូច អាយុ៣៤ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ម្ដាយឈ្នោះ ម៉ៅ ស្រៀក អាយុ៣០ឆ្នាំ មុខរបរកសិករ ។

ប្រភពបន្តថា នៅពេលឪពុកម្តាយឲ្យទៅមើលក្របីត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវមានគេកាប់ចញ្ច្រាំប្រហារយ៉ាងព្រៃផ្សៃបែបនេះតែម្តង មកដល់ពេលនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ផងដែរ ។

សាកសពត្រូវបានក្រុមគ្រួរសារធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចព្នង ៕ ជីវ័ន្ត


ចែករំលែក៖