ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ប៉ុនប៉ងរំលោភប្អូនថ្លៃ មិត្តភក្តិតែមិនបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល៖ លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៣ វិច្ឆិកា ២០១៨ បានសម្រេចចេញដីកា ឃុំខ្លួន បុរសម្នាក់ប៉ុនប៉ងរំលោភប្អូនថ្លៃ មិត្តភក្តិដោយយកសត្វឆ្លែទៅធ្វើសុីរួចឡើងទៅលាក់ខ្លួនសម្ងំ ដើម្បីចាប់រំលោភប្អូនថ្លៃមិត្តភក្តិ តែមិនបានសម្រេច ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវ មានស្ថានទម្ងន់ទោសទាក់ទង និងជនរងគ្រោះ” ដែលប្រព្រឹត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១ និង២០នាទី នៅចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល តាមមាត្រា២៧ និងមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទមានឈ្មោះសេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលស្រុកពញ្ញាឰបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានយកសត្វឆ្កែទៅផ្ទះរបស់ជនរងគ្រោះដើម្បីធ្វើម្ហូបក្លែមជាមួយបងថ្លៃជនរងគ្រោះ ក្រោយ មកជនសង្ស័យបានឡើងទៅលើផ្ទះរបស់ជនរងគ្រោះពួនសម្ងំនៅកន្លែងជនរងគ្រោះដេកជាមួយប្អូនស្រី ខណៈជនរងគ្រោះ និងប្អូនដេកលក់ ជនសង្ស័យបានស្ទាបអង្អែលជនរងគ្រោះ បំណងរំលោភសេពសន្ថវៈ តែប្អូនស្រីជនរងគ្រោះដែលដេកជាមួយភ្ញាក់ឃើញទាន់ បានស្រែកហៅឪពុកម្តាយឲ្យជួយ ភ្លាមនោះឪពុកម្តាយ និងបងប្អូនជនរងគ្រោះបានស្ទុះទៅឃាត់ជនសង្ស័យ រួចទូរស័ព្ទប្តឹងមកកម្លាំងសមត្ថកិច្ច ឲ្យនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖