មន្ត្រីស៊ីរីបានបញ្ជាក់ថា មានពលរដ្ឋ ស្លូតត្រង់៤០នាក់ស្លាប់នៅក្នុងការវាយ ប្រហារ ។ ប៉ុន្តែក្រសួងការពារជាតិអាមេរិកបានចេញមកបញ្ជាក់ថា គ្មានពលរដ្ឋស្លាប់ ឡើយ ។
សារព័ត៌មាន Sputnik នៅថ្ងៃ ២១ ខែវិច្ឆិកាបានផ្សាយថា ប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុង ប្រទេសស៊ីរីដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានប្រព្រឹត្តទៅចំនួន១៩លើក ក្នុង រយៈពេលពីរថ្ងៃគឺថ្ងៃទី១៦ និងទី១៧ ខែ វិច្ឆិកាកន្លងទៅថ្មីៗនេះ ដោយបានផ្តាច់ជីវិតជនស៊ីវិលសរុបជាង៤០នាក់។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក Rob Manning បានបញ្ជាក់ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍នេះថា «ប្រតិបត្តិការយោធានៃក្រុមចម្រុះ អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវ បានធ្វើឡើងចំនួន១៩លើក នៅក្នុងតំបន់ Hajinនៃខេត្ត Deirez-Zorទឹកដីស៊ីរី ចាប់តាំងពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់ម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨…»។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុម ISIS នៅក្នុងទឹកស៊ីរីលើកនេះ ក្រសួងការពារជាតិអាមេរិកបានអះអាងថា មិនបានបណ្តាលឲ្យជនស៊ីវិលណាម្នាក់ បាត់បង់ជីវិត ឬរងរបួសនោះឡើយ ប៉ុន្តែ សារព័ត៌មានរដ្ឋស៊ីរី Sana បានចេញផ្សាយកាលពីចុងសប្តាហ៍មុននេះថា ជនស្លូត ត្រង់ជាង ៤០នាក់ ត្រូវបានសម្លាប់ដោយសារតែការទម្លាប់គ្រាប់បែកពីសំណាក់ក្រុមចម្រុះដឹកនាំដោយអាមេរិក៕ ម៉ែវ សាធី