ព័ត៌មានទាន់ហេតុការណ៍៖

កំពុងលើកអាចម៍គោបុរសវិកល់ចរិតកាប់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេចបន្ទាប់ពីរងនូវការកាប់ប្រហារពីបុរសវិកល់ចរិត ។ ក្រោយកើតហេតុ ជនបង្កត្រូវបាបឃាត់ខ្លួនភ្លាមៗផងដេរ ចំណែកសពក្រោយត្រួតពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០និង១០នាទីព្រឹក នៅចំណុចភូមិអណ្តូងចំបក់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បង្កដោយឈ្មោះសែម សុង ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំវាលពង់ ស្រុកឧដុង្គ ។ ជនរងគ្រោះឈ្មោះ ហុង ហេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់ភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានយកកបិទផ្គាក់ ដងឫស្សី កាប់ទៅលើជនរងគ្រោះ ត្រូវមួយកាំបិទ ចំកញ្ចឹងក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពបន្តថា មុនពេលកើហេតុ ជនសង្ស័យបានទៅលេងផ្ទះ ក្មួយស្រីឈ្មោះ រុន មុំ អាយុ ២៨ឆ្នាំ រស់នៅ ភូមិកើតហេតុ ក្រោយមកជនសង្ស័យបានផឹកស្រាស អស់មួយ១ដប ស្រវឹង បានឃើញកាំបិតផ្គាក់នៅនឹងចង្រ្កានបាយ ក៏ដើរទៅយកមកកាន់ ហើយផឹកស្រាបង្ហើយ រួចក៏បានដើរទៅផ្ទះជនរងគ្រោះ ពេលទៅដល់ឃើញជនរងគ្រោះកំពុងលើកអាចម៍គោនៅក្រោមផ្ទះ ពេលនោះប្រពន្ធជនរងគ្រោះអង្គុយលើគ្រែ ក៏ស្រែកសុំកាំបិតថា យកទៅកាប់អុស តែជនសង្ស័យមិនឲ្យ រួចហើយក៏ស្ទុះទៅកាប់ជនរងគ្រោះ ដែលកំពុងអង្គុយលើកអាចម៍គោ ក្រោមផ្ទះរបស់ខ្លួនបណ្តាលឲ្យស្លាប់ ។

បើតាមការបំភ្លឺ របស់ឈ្មោះហឿន រ៉េម ភេទស្រី អាយុ៤៨ឆ្នាំ ដែលត្រូវជាបងស្រី និងឈ្មោះ សុង សៅរី ភេទស្រី អាយុ២៧ ឆ្នាំត្រូវជាកូនស្រី នៅភូមិព្រៃទទឹង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យជាមនុស្សមានជំងឺសសៃប្រសាទ ដោយមានវេជ្ជបញ្ជា ពីគ្រូពេទ្យផង និងជាមនុស្សញៀនស្រា ផងដែរ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនកាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖