ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូមិត្តភក្តិទៅបាត់ជិត១០ថ្ងៃ ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសចំនួន២នាក់បានយកម៉ូតូមិត្តភ័ក្តិ ហើយគេចខ្លួនបាត់មួយរយះក្រោយមក ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួន ម្នាក់យកមកសួរនាំ ខណៈជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨​ព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅចំណុចបន្ទប់ជួលភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

ជនង្ស័យឈ្មោះប៉ុន​ កែវឯក​ ភេទប្រុសអាយុ៣៨ឆ្នាំ​ មុខរបរជាងជុសម៉ូតូ​ ស្នាក់នៅកន្លែងកើតហេតុ ។

ចំណែកជនរងគ្រោះឈ្មោះមាស​ ភាព​ ភេទប្រុសអាយុ៣៨ឆ្នាំ​ មុខរបរត់ម៉ូតូឌុបស្នាកនៅសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ មានស្រុកកំណើតនៅខេត្តតាកែវ ។

តា​មសម្តីជនរងគ្រោះមុនពេលកើតហេតុកាលពីមុនថ្ងៃបុណ្យអុំទូករូបគាត់បានជិះម៉ូតូឌុបឈ្មោះធីទៅបន្ទប់ជួលឈ្មោះប៉ុនកែវឯក​ ពេលទៅដល់ជនសង្ស័យទាំង២នាក់បានខ្ចីម៉ូតូទៅទិញទឹកពេលនោះរូបគាត់ក៏បានឲ្យជិះយកទៅបាត់ ។

ក្រោយមកទើបឈ្មោះប៉ុនកែវឯក​ ក៏បានដើរមកម្នាក់ឯងហើយរូបគាត់ក៏បានសួរនាំពេលនោះជនសង្ស័យប្រាប់ថាឈ្មោះធីជិះមិនដឹងទៅណាទេទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។

លុះមកដល់ថ្ងៃទី២៧​ ជនសង្ស័យនៅមិនទាន់យកម៉ូតូឲ្យទៀតទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះប៉ុនកែវឯកតែម្តងចំណែកឈ្មោះធីគេចខ្លួនរួមទាំងម៉ូតូទៅបាត់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖