ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជនជាតិអាមេរិកាំងដេកស្លាប់ក្នុងសណ្ឋាគារ Lub D មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសជនជនចាតិអាមេរិកាំងម្នាក់បានដេកស្លាប់ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅម៉ោង៨និង៥០នាទីព្រឹកថ្ងៃ សុក្រ ៨ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារ Lub D ក្រុមទី៧ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅដល់ហើយបានឲ្យដឹងថា សពជនបរទេសខាងលើមានឈ្មោះ Mills Kyle Robert ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ភ្ញៀវទេសចរ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 589098187 មកស្នាក់នៅកន្លែងកើតហេតុខាងលើយូរថ្ងៃមកហើយ។

ចំពោះមូលហេតុដែលបណ្តាលឲ្យជនជាតិអាមេរិកាំងនេះស្លាប់ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះពេលធ្វើកោសល្យវិច័យពុំរកឃើញស្លាកស្នាមអ្វីជាការកត់សម្គាល់ថា ជាអំពោះឃាតកម្មនោះឡើយ ៕ សហការី

 


ចែករំលែក៖